ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​តើ​បុគ្គល​ដទៃ​ ​នឹង​មិន​តិះដៀល​ខ្លួន​អញ​ ​ព្រោះ​សីល​ទេ​ឬ​ ​បុគ្គល​នោះ​ ​ក៏​ខ្លាច​ចំពោះ​ភ័យ​ ​ដែល​កើតឡើង​អំពី​ការ​តិះដៀល​ ​របស់​បុគ្គល​ដទៃ​ ​ហើយ​លះបង់​កាយទុច្ចរិត​ ​ចំរើន​កាយសុចរិត​ ​លះបង់​វចីទុច្ចរិត​ ​ចំរើន​វចីសុចរិត​ ​លះបង់​មនោ​ទុច្ចរិត​ ​ចំរើន​ ​មនោសុចរិត​ ​ត្រឡប់​រក្សាខ្លួន​ឲ្យ​ស្អាត​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បរា​នុ​វាទ​ភ័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទណ្ឌ​ភ័យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ឃើញ​ព្រះរាជា​ទាំងឡាយ​ ​កំពុង​ចាប់ចោរ​ ​ប្រព្រឹត្ត​អាក្រក់​ ​ហើយ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​កម្ម​ការណ៍​ ​មាន​ប្រការ​ផ្សេង​ ​ៗ​ ​គឺ​ ​វាយ​ដោយ​រំពាត់​ខ្លះ​ ​វាយ​ដោយ​ផ្តៅ​ខ្លះ​ ​វាយ​ដោយ​ដំបង​ខ្លី​ខ្លះ​ ​កាត់​ដៃ​ខ្លះ​ ​កាត់​ជើង​ខ្លះ​ ​កាត់​ទាំង​ដៃ​ ​ទាំង​ជើង​ខ្លះ​ ​កាត់​ស្លឹកត្រចៀក​ខ្លះ​ ​កាត់​ច្រមុះ​ខ្លះ​ ​កាត់​ទាំង​ស្លឹកត្រចៀក​ ​ទាំង​ច្រមុះ​ខ្លះ​ ​ធ្វើ​នូវ​ពិ​លង្គ​ថា​លិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ឆ្នាំង​ដាក់​ទឹក​ជ្រក់​ខ្លះ​(​១​)​ ​ធ្វើ​នូវ​សង្ខ​មុ​ណ្ឌិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ក្បាល​ ​ឲ្យ​រលីង​ដូចជា​សម្បក​ស័ង្ខ​ខ្លះ​ ​ធ្វើ​នូវ​រាហុមុខ​កម្ម​ ​គឺ​ ​អំពើ​ដែលគេ​ធ្វើ​មាត់​ ​ឲ្យ​ដូចជា​មាត់​រាហូ​ខ្លះ​ ​ធ្វើ​នូវ​ជោតិ​មា​លិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើខ្លួន​មនុស្ស​ ​ឲ្យ​ដូចជា​ផ្កាភ្លើង​ខ្លះ​ ​
​(​១​)​ ​ពី​ត្រឹម​ពិ​លង្គ​ថា​លិក​កម្ម​ ​ទៅ​ដល់​ប​លា​លបី​ឋ​ក​កម្ម​ ​មាន​យោង​លេខ​ពន្យល់​យ៉ាង​ពិស្តារ​ ​ក្នុង​សុត្តន្ត​បិដក​ ​មជ្ឈិមនិកាយ​ ​មូល​បណ្ណា​សក​ ​ភាគ២០​ ​ត្រង់​ទំព័រ​ ​៣២១​ ​និង៣២២​ ​រួចហើយ​។​
ថយ | ទំព័រទី ៣០៦ | បន្ទាប់