​ធ្វើ​នូវ​ហត្ថ​ប្ប​ជ្ជោ​តិក​កម្ម​ ​គឺ​ ​អំពើ​ដែលគេ​ដុត​ដៃ​ខ្លះ​ ​ធ្វើ​នូវ​ឯ​រក​វដ្តិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើដូចជា​ពន្លាត់ស្បែក​ពពែ​ខ្លះ​ ​ធ្វើ​នូវ​ចិរ​វាសិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ស្លៀកសំពត់​សម្បកឈើ​ខ្លះ​ ​ធ្វើ​នូវ​ឯ​ណេយ្យ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ជើង​សត្វ​ទ្រាយ​ខ្លះ​ ​ធ្វើ​នូវ​ពលិ​សមំសិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ថ្ពក់​មាត់​ ​ដោយ​កាង​ ​ឬ​សន្ទូច​ខ្លះ​ ​ធ្វើ​នូវ​ក​ហាប​ណ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យខូច​សរីរៈ​ ​ប្រមាណ​ប៉ុន​កហាបណៈ​មួយ​ ​ៗ​ខ្លះ​ ​ធ្វើ​នូវ​ខា​រាប​ដិ​ច្ឆ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​យក​ទឹក​ផ្សា​ ​ស្រោច​ខ្លះ​ ​ធ្វើ​នូវ​ប​លិ​ឃ​បរិវត្ត​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើដូចជា​បង្វិល​ជើងគុល​ ​ឬ​សសរ​គោល​ខ្លះ​ ​ធ្វើ​នូវ​ប​លា​លបី​ឋ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​កណ្តាប់​ចំបើង​ខ្លះ​ ​ស្រោច​ដោយ​ប្រេង​កំពុង​ក្តៅ​ខ្លះ​ ​ឲ្យ​ឆ្កែខាំ​ខ្លះ​ ​ឲ្យ​ដេកផ្ងារ​លើ​ឈើ​អណ្តោត​ទាំង​រស់​ខ្លះ​ ​កាត់​ក្បាល​ដោយ​ដាវ​ខ្លះ​ ​បុគ្គល​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ព្រះរាជា​ទាំងឡាយ​ ​កំពុង​ចាប់ចោរ​ ​ដែល​ប្រព្រឹត្ត​អាក្រក់​ ​ហើយ​ត្រាស់​បង្គាប់​ ​ឲ្យ​ធ្វើ​កម្ម​ការណ៍​ ​មាន​ប្រការ​ផ្សេង​ ​ៗ​ ​គឺ​ ​វាយ​ដោយ​រំពាត់​ខ្លះ​។​បេ​។​ ​កាត់​ក្បាល​ដោយ​ដាវ​ខ្លះ​ ​ព្រោះ​ហេតុ​នៃ​កម្ម​ ​ដ៏​លាមក​ ​មាន​សភាព​យ៉ាងណា​ ​ប្រសិនបើ​អញ​ ​ធ្វើ​នូវ​កម្ម​ដ៏​លាមក​ ​មាន​សភាព​យ៉ាងនោះ​ដែរ​ ​មុខ​ជា​ព្រះរាជា​ទាំងឡាយ​ ​ចាប់ខ្លួន​អញ​ ​ហើយ​ធ្វើ​កម្ម​ការណ៍​ ​មាន​ប្រការ​ផ្សេង​ ​ៗ​ ​យ៉ាងនោះ​មិនខាន​ ​គឺ​វាយ​ដោយ​រំពាត់​ខ្លះ​។​បេ​។​ ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់