​ចរ​វគ្គ​


 [​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​កាម​វិតក្កៈ​ក្តី​ ​ព្យាបាទ​វិតក្កៈ​ក្តី​ ​វិហឹសា​វិតក្កៈ​ក្តី​ ​កើតឡើង​ដល់​ភិក្ខុ​កំពុង​ដើរទៅ​ ​បើ​ភិក្ខុ​តាំងចិត្ត​ទទួល​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​អស់​ទៅ​ ​មិន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​ ​នូវ​វិតក្កៈ​ទាំងនោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ដើរទៅ​ ​មាន​សភាព​យ៉ាងនេះ​ ​ហៅថា​ ​មិន​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​មិន​ខ្លាច​ពាក្យ​តិះដៀល​ ​ខ្ជិលច្រអូស​ ​មាន​ព្យាយាម​ថោកថយ​ ​ជានិច្ច​និរន្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​កាម​វិតក្កៈ​ក្តី​ ​ព្យាបាទ​វិតក្កៈ​ក្តី​ ​វិហឹសា​វិតក្កៈ​ក្តី​ ​កើតឡើង​ដល់​ភិក្ខុ​ ​កំពុង​ឈរ​ ​បើ​ភិក្ខុ​តាំងចិត្ត​ទទួល​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​អស់​ទៅ​ ​មិន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​ ​នូវ​វិតក្កៈ​ទាំងនោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ឈរ​ ​មាន​សភាព​យ៉ាងនេះ​ ​ហៅថា​ ​មិន​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មិន​ខ្លាច​ពាក្យ​តិះដៀល​ ​ខ្ជិលច្រអូស​ ​មាន​ព្យាយាម​ថោកថយ​ ​ជានិច្ច​និរន្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​កាម​វិតក្កៈ​ក្តី​ ​ព្យាបាទ​វិតក្កៈ​ក្តី​ ​វិហឹសា​វិតក្កៈ​ក្តី​ ​កើតឡើង​ដល់​ភិក្ខុ​កំពុង​អង្គុយ​ ​បើ​ភិក្ខុ​តាំងចិត្ត​ទទួល​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​អស់​ទៅ​ ​មិន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​ ​នូវ​វិតក្កៈ​ទាំងនោះ​ទេ​
ថយ | ទំព័រទី ៣១ | បន្ទាប់