កម្ម​វគ្គ​ ​ទី៤​


 [​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ ​៤យ៉ាងនេះ​ ​តថាគត​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកា​សបា្រប់​។​ ​កម្ម​ ​៤យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ខ្មៅ​(​១​)​ ​មាន​វិបាក​ខ្មៅ​(​២​)​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ស​(​៣​)​ ​មាន​វិ​បា​កស​(​៤​)​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ទាំង​ខ្មៅ​ទាំង​ស​(​៥​)​ ​មាន​វិបាក​ទាំង​ខ្មៅ​ទាំង​ស​(​៦​)​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​មិន​ខ្មៅ​មិន​ស​(​៧​)​ ​មាន​វិបាក​មិន​ខ្មៅ​មិន​ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់កម្ម​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ទាំង​ ​៤​ ​ប្រភេទ​នេះ​ ​តថាគត​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាសប្រាប់​។​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ ​៤យ៉ាងនេះ​ ​តថាគត​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាសប្រាប់​។​ ​កម្ម​ ​៤យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​ក៏​មាន​
​(​១​)​ ​បាន​ដល់​អកុសលកម្មបថ​ ​១០​។​ ​(​២​)​ ​នាំ​សត្វ​ឲ្យ​ទៅ​កើត​ក្នុង​អបាយ​។​ ​(​៣​)​ ​បាន​ដល់​កុសលកម្មបថ​ ​១០​។​ ​(​៤​)​ ​នាំ​សត្វ​ឲ្យ​ទៅ​កើត​ក្នុង​ឋានសួគ៌​។​ ​(​៥​)​ ​កម្ម​ដែល​លាយ​គ្នា​។​ ​(​៦​)​ ​ឲ្យ​ទទួល​ទុក្ខ​ខ្លះ​ ​ទទួល​សុខ​ខ្លះ​។​ ​(​៧​)​ ​សំដៅយក​ចតុ​មគ្គញ្ញាណ​ ​ដែល​ជា​គុណជាត​ធ្វើឲ្យ​អស់កម្ម​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់