​តាក់តែង​កាយសង្ខារ​ ​មិន​មានទោស​ ​តាក់តែង​វចីសង្ខារ​ ​មិន​មានទោស​ ​តាក់តែង​មនោ​សង្ខារ​ ​មិន​មានទោស​។​ ​លុះ​បុគ្គល​នោះ​ ​តាក់តែង​កាយសង្ខារ​ ​មិន​មានទោស​ ​តាក់តែង​វចីសង្ខារ​ ​មិន​មានទោស​ ​តាក់តែង​មនោ​សង្ខារ​ ​មិន​មានទោស​ ​រមែង​ចូល​ទៅកាន់​លោក​ ​ដែល​មិន​មានទុក្ខ​។​ ​ផស្សៈ​ទាំងឡាយ​ ​ដែល​មិន​មានទុក្ខ​ ​រមែង​ពាល់ត្រូវ​នូវ​បុគ្គល​នោះ​ ​ដែល​ចូល​ទៅកាន់​លោក​មិន​មានទុក្ខ​។​ ​បុគ្គល​នោះ​ ​កាល​ផស្សៈ​ទាំងឡាយ​មិន​មានទុក្ខ​ ​ពាល់ត្រូវ​ហើយ​ ​រមែង​រង​នូវ​វេទនា​មិន​មានទុក្ខ​ ​មានតែ​សេចក្ដីសុខ​ដោយពិត​ ​ដូច​ពួក​ទេវតា​ជាន់​សុភ​កិ​ណ្ហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ស​ ​មាន​វិ​បា​កស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ទាំង​ខ្មៅ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ទាំង​ស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តាក់តែង​កាយសង្ខារ​ ​មានទោស​ខ្លះ​ ​មិន​មានទោស​ខ្លះ​ ​តាក់តែង​វចីសង្ខារ​ ​មានទោស​ខ្លះ​ ​មិន​មានទោស​ខ្លះ​ ​តាក់តែង​មនោ​សង្ខារ​ ​មានទោស​ខ្លះ​ ​មិន​មានទោស​ខ្លះ​។​ ​លុះ​បុគ្គល​នោះ​ ​តាក់តែង​កាយសង្ខារ​ ​មានទោស​ខ្លះ​ ​មិន​មានទោស​ខ្លះ​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់