កម្មវគ្គ ទី៤
[៨២] ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយ ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសបា្រប់។ កម្ម ៤យ៉ាង ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ(១) មានវិបាកខ្មៅ(២) ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស(៣) មានវិបាកស(៤) ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅទាំងស(៥) មានវិបាកទាំងខ្មៅទាំងស(៦) ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស(៧) មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ កម្មទាំង ៤ ប្រភេទនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។
[៨៣] ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។ កម្ម ៤យ៉ាង ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅក៏មាន
(១) បានដល់អកុសលកម្មបថ ១០។ (២) នាំសត្វឲ្យទៅកើតក្នុងអបាយ។ (៣) បានដល់កុសលកម្មបថ ១០។ (៤) នាំសត្វឲ្យទៅកើតក្នុងឋានសួគ៌។ (៥) កម្មដែលលាយគ្នា។ (៦) ឲ្យទទួលទុក្ខខ្លះ ទទួលសុខខ្លះ។ (៧) សំដៅយកចតុមគ្គញ្ញាណ ដែលជាគុណជាតធ្វើឲ្យអស់កម្ម។