​បើ​តថាគត​នោះ​ ​ប្រាថ្នា​ថា​ ​សូមឲ្យ​តថាគត​ ​បាន​នូវ​ការ​តា​ក់​តែង​ប្ញ​ទ្ធិ​ជាច្រើន​ប្រការ​។​បេ​។​ ​ញ៉ាំង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ ​កាលបើ​ហេតុ​មាន​ ​តថាគត​ ​ក៏បាន​ដល់​នូវ​ភាវៈ​ជា​បន្ទាល់​ ​ក្នុង​ការ​តា​ក់​តែង​ប្ញ​ទ្ធិ​នោះ​ ​ៗ​។​ ​បើ​តថាគត​នោះ​ ​ប្រាថ្នា​ថា​។​បេ​។​ ​សូមឲ្យ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​កាលបើ​ហេតុ​មាន​ ​តថាគត​ ​ក៏បាន​ដល់​នូវ​ភាវៈ​ជា​បន្ទាល់​ ​ក្នុង​ការបាន​សម្រេច​នូវ​គុណវិសេស​នោះ​ ​ៗ​។​
 [​៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ដែល​ភិក្ខុ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​សេចក្តី​រលត់​ដោយ​មិន​សល់​ ​ដើម្បី​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​មិន​ស្អាត​ក្នុង​កាយ​ ​១​ ​សំគាល់​ថា​ ​គួរ​ខ្ពើម​ក្នុង​អាហារ​ ​១​ ​សំគាល់​ថា​ ​មិន​គួរ​ត្រេកត្រអាល​ ​ក្នុង​លោក​ទាំងពួង​ ​១​ ​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​មិន​ទៀង​ក្នុង​សង្ខារ​ទាំងពួង​ ​១​ ​ទាំង​មរណសញ្ញា​ ​ក៏​ប្រាកដ​ឡើង​ ​ខាងក្នុង​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ដោយ​ប្រពៃ​ ​១​។​ ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់