​[​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ឈ្មោះថា​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​បំពេញ​សីល​ ​ដោយ​ ​ខ្លួនឯង​ ​តែ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​សីល​ ​១​ ​ជា​អ្នក​មិន​បំពេញ​សមាធិ​ដោយខ្លួនឯង​ ​តែ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​សមាធិ​ ​១​ ​ជា​អ្នក​មិន​បំពេញ​បញ្ញា​ ​ដោយខ្លួនឯង​ ​តែ​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​បញ្ញា​ ​១​ ​ជា​អ្នក​មិន​បំពេញ​វិមុត្តិ​ធម៌​ ​ដោយខ្លួនឯង​ ​តែ​បបួល​ ​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​វិមុត្តិ​ធម៌​ ​១​ ​ជា​អ្នក​មិន​បំពេញ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ដោយខ្លួនឯង​ ​តែ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកប​ ​ដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​។​
 [​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ឈ្មោះថា​ជា​អ្នក​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​។​ ​ប្រកបដោយ​ធម៌​ ​៥យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​បំពេញ​សីល​ ​ដោយខ្លួនឯង​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់