​មិន​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​សីល​ ​១​ ​ជា​អ្នក​មិន​បំពេញ​សមាធិ​ ​ដោយ​ ​ខ្លួនឯង​ ​មិន​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​សមាធិ​ ​១​ ​ជា​អ្នក​មិន​បំពេញ​បញ្ញា​ ​ដោយខ្លួនឯង​ ​មិន​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​បញ្ញា​ ​១​ ​ជា​អ្នក​មិន​បំពេញ​វិមុត្តិ​ធម៌​ ​ដោយខ្លួនឯង​ ​មិន​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​វិមុត្តិ​ធម៌​ ​១​ ​ជា​អ្នក​មិន​បំពេញ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ដោយខ្លួនឯង​ ​មិន​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ជា​អ្នក​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​។​
 [​២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥យ៉ាង​ ​ឈ្មោះថា​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ផង​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ផង​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​បំពេញ​សីល​ ​ដោយខ្លួនឯង​ផង​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​សីល​ផង​ ​១​ ​ជា​អ្នក​បំពេញ​សមាធិ​ ​ដោយខ្លួនឯង​ផង​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​សមាធិ​ផង​ ​១
ថយ | ទំព័រទី ២៦ | បន្ទាប់