​ជា​អ្នក​បំពេញ​បញ្ញា​ ​ដោយខ្លួនឯង​ផង​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​បញ្ញា​ផង​ ​១​ ​ជា​អ្នក​បំពេញ​វិមុត្តិ​ធម៌​ ​ដោយខ្លួនឯង​ផង​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​វិមុត្តិ​ធម៌​ផង​ ​១​ ​ជា​អ្នក​បំពេញ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ដោយខ្លួនឯង​ផង​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​បំពេញ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ផង​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ផង​។​

​ចប់​ ​ពល​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​ពល​វគ្គ​នោះ​គឺ​


​សំដែង​អំពី​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ដឹង​សច្ចៈ​ ​៤​ ​ដែល​មិនធ្លាប់​ឮ​មក​ ​១​ ​អំពី​កម្លាំង​ ​បញ្ញា​ប្រៀប​ដូច​កំពូល​ផ្ទះ​ ​១​ ​អំពី​កម្លាំង​ ​៥​ ​យ៉ាង​ដោយសង្ខេប​ ​១​ ​ដោយ​ពិស្តារ​ ​១​ ​អំពី​កម្លាំង​ ​៥​ ​គប្បី​ឃើញ​ក្នុង​ទី​ដូចម្តេច​ ​១​ ​អំពី​កម្លាំង​បញ្ញា​ប្រៀប​ដូច​កំពូល​ផ្ទះ​ម្តង​ទៀត​ ​១​ ​អំពី​ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ត​ដើម្បី​ប្រយោជន៍​មាន​ ​៤លើក​។​
ថយ | ទំព័រទី ២៧ | បន្ទាប់