​បញ្ចង្គិ​ក​វគ្គ​


 [​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ជា​អ្នក​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​ ​កោតក្រែង​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ក្នុង​ពួក​សព្រហ្មចារី​បុគ្គល​សោះ​ ​នឹង​បំពេញ​អភិសមាចារិក​ធម៌​ ​គឺ​បញ្ញត្ត​សីល​បាន​ ​ហេតុ​នុ៎ះ​ ​រមែង​មិន​មាន​ទេ​ ​បើ​មិនបាន​បំពេញ​អភិសមាចារិក​ធម៌​ហើយ​ ​នឹង​បំពេញ​សេក្ខ​ធម៌​បាន​ ​ហេតុ​នុ៎ះ​ ​រមែង​មិន​មាន​ទេ​ ​បើ​មិន​បំពេញ​សេក្ខ​ធម៌​ហើយ​ ​នឹង​បំពេញ​សីល​បាន​ ​ហេតុ​នុ៎ះ​ ​រមែង​មិន​មាន​ទេ​ ​បើ​មិនបាន​បំពេញ​សីល​ហើយ​ ​នឹង​បំពេញ​ ​សម្មាទិដ្ឋិ​បាន​ ​ហេតុ​នុ៎ះ​ ​រមែង​មិន​មាន​ទេ​ ​បើ​មិនបាន​បំពេញ​សម្មាទិដ្ឋិ​ហើយ​ ​នឹង​បំពេញ​សម្មាសមាធិ​បាន​ ​ហេតុ​នុ៎ះ​ ​រមែង​មិន​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​សេចក្តី​គោរព​ ​មាន​សេចក្តី​កោតក្រែង​ ​ប្រព្រឹត្ត​ស្មើ​ ​ក្នុង​ពួក​សព្រហ្មចារី​បុគ្គល​ ​នឹង​បំពេញ​ ​អភិសមាចារិក​ធម៌​បាន​ ​ហេតុ​នុ៎ះ​ទើប​មាន​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់