សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​បញ្ចក​និបាត​ ​
​ឆ​ដ្ឋ​ភាគ​
​ត​តិ​យ​បណ្ណា​សក​
​ផាសុវិហារ​វគ្គ​

 [​១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​ជា​គ្រឿង​ធ្វើឲ្យ​ក្លៀវក្លា​ ​របស់​សេក្ខបុគ្គល​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​១​ ​មាន​សីល​ ​១​ ​បាន​ស្តាប់​ច្រើន​ ​១​ ​ប្រារព្ធ​ព្យាយាម​ ​១​ ​មាន​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​មាន​សទ្ធា​ ​មាន​សេចក្តី​អៀនអន់​ឯណា​ ​ភិក្ខុ​អ្នកមាន​សទ្ធា​ ​ឥតមាន​សេចក្តី​អៀនអន់​នោះ​ទេ​។​ ​ព្រោះហេតុនោះ​ ​ធម៌​នេះ​ ​ឈ្មោះថា​ ​ជា​គ្រឿង​ធ្វើឲ្យ​ក្លៀវក្លា​ ​របស់​សេក្ខបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ទ្រុស្តសីល​ ​មាន​សេចក្តី​អៀនអន់​ឯណា​ ​ភិក្ខុ​អ្នកមានសីល​ ​ឥតមាន​សេចក្តី​អៀនអន់​នោះ​ទេ​។​ ​ព្រោះហេតុនោះ​ ​ធម៌​នេះ​ ​ឈ្មោះថា​ ​ជា​គ្រឿង​ធ្វើឲ្យ​ក្លៀវក្លា​ ​របស់​សេក្ខបុគ្គល​។
ទំព័រទី ១ | បន្ទាប់