​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នកចេះដឹង​តិច​ ​មាន​សេចក្តី​អៀនអន់​ឯណា​ ​ភិក្ខុ​អ្នកចេះដឹង​ច្រើន​ ​ឥតមាន​សេចក្តី​អៀនអន់​នោះ​ទេ​។​ ​ព្រោះហេតុនោះ​ ​ធម៌​នេះ​ ​ឈ្មោះថា​ ​ជា​គ្រឿង​ធ្វើឲ្យ​ក្លៀវក្លា​ ​របស់​សេក្ខបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ខ្ជិលច្រអូស​ ​មាន​សេចក្តី​អៀនអន់​ឯណា​ ​ភិក្ខុ​អ្នក​ប្រារព្ធ​ព្យាយាម​ ​ឥតមាន​សេចក្តី​អៀនអន់​នោះ​ទេ​។​ ​ព្រោះហេតុនោះ​ ​ធម៌​នេះ​ ​ឈ្មោះថា​ ​ជា​គ្រឿង​ធ្វើឲ្យ​ក្លៀវក្លា​ ​របស់​សេក្ខបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ឥត​ប្រាជ្ញា​ ​មាន​សេចក្តី​អៀនអន់​ឯណា​ ​ភិក្ខុ​អ្នកមាន​ប្រាជ្ញា​ ​ឥតមាន​សេចក្តី​អៀនអន់​នោះ​ទេ​។​ ​ព្រោះហេតុនោះ​ ​ធម៌​នេះ​ ​ឈ្មោះថា​ ​ជា​គ្រឿង​ធ្វើឲ្យ​ក្លៀវក្លា​ ​របស់​សេក្ខបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជា​គ្រឿង​ធ្វើឲ្យ​ក្លៀវក្លា​ ​របស់​សេក្ខបុគ្គល​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 ​[​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​សូម្បីតែ​លោក​ ​អ្នកមាន​ធម៌​មិន​កំរើក​ ​(​ព្រះ​ខីណាស្រព​)​ ​ក៏​រមែង​ត្រូវ​គេ​រង្កៀស​ ​សង្ស័យ​ថា​ ​ជា​ភិក្ខុ​អាក្រក់​ដែរ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ត្រេច​ទៅកាន់​សំណាក់​ស្រីពេស្យា​ ​១​ ​ត្រេច​ទៅកាន់​សំណាក់​ស្រី​មេម៉ាយ​ ​១​ ​ត្រេច​ទៅកាន់​សំណាក់​ស្រីក្រមុំ​ចាស់​ ​១​ ​ត្រេច​ទៅកាន់​សំណាក់​មនុស្ស​ខ្ទើយ​ ​១​ ​
ថយ | ទំព័រទី ២ | បន្ទាប់