​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទំនៀម​របស់​ព្រាហ្មណ៍​ ​អំពី​បុរាណ​ទី​ ​២​ ​រមែង​ប្រាកដ​ស្មើ​ ​ក្នុង​ពួក​សុនខ​ ​មិន​ប្រាកដ​ក្នុង​ពួក​ព្រាហ្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលពីដើម​ ​ពួក​ព្រាហ្មណ៍​មិនបាន​ទិញ​ ​មិនបាន​លក់​ ​នូវ​នាង​ព្រាហ្មណី​ទេ​ ​គ្រាន់តែ​ប្រព្រឹត្តទៅ​ ​ដើម្បី​ផ្សំផ្គុំ​នូវ​សំវាស​ ​តាម​សេចក្តី​ស្រឡាញ់​ ​និង​មិន​ស្រឡាញ់​ប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​ព្រាហ្មណ៍​ ​ទិញ​ខ្លះ​ ​លក់​ខ្លះ​ ​នូវ​នាង​ព្រាហ្មណី​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ផ្សំផ្គុំ​នូវ​សំវាស​ ​តាម​សេចក្តី​ស្រឡាញ់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​សុនខ​ ​នៅតែ​មិនបាន​ទិញ​ ​មិនបាន​លក់​នូវ​សុនខ​ញី​ដែរ​ ​គ្រាន់តែ​ប្រព្រឹត្តទៅ​ ​ដើម្បី​រួម​នូវ​សំវាស​ ​តាម​សេចក្តី​ស្រឡាញ់​ប៉ុណ្ណោះ​ ​ម្នាល​ភិក្ខុ​ឡាយ​ ​នេះ​ជា​ទំនៀម​របស់​ព្រាហ្មណ៍​ ​អំពី​បុរាណ​ ​ទី​ ​៣​ ​រមែង​ប្រាកដ​ស្មើ​ ​ក្នុង​ពួក​សុនខ​ ​មិន​ប្រាកដ​ក្នុង​ពួក​ព្រាហ្មណ៍​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលពីដើម​មក​ ​ពួក​ព្រាហ្មណ៍​មិនបាន​ធ្វើ​នូវ​ការ​សន្សំទុក​ដាក់​ ​នូវ​ទ្រព្យ​ខ្លះ​ ​ស្រូវ​ខ្លះ​ ​ប្រាក់​ខ្លះ​ ​មាស​ខ្លះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​ព្រាហ្មណ៍​ធ្វើ​នូវ​ការ​សន្សំទុក​ដាក់​ ​នូវ​ទ្រព្យ​ខ្លះ​ ​ស្រូវ​ខ្លះ​ ​ប្រាក់​ខ្លះ​ ​មាស​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​សុនខ​ ​មិន​ធ្វើ​នូវ​ការ​សន្សំទុក​ដាក់​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់