​នូវ​ទ្រព្យ​ខ្លះ​ ​ស្រូវ​ខ្លះ​ ​ប្រាក់​ខ្លះ​ ​មាស​ខ្លះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទំនៀម​របស់​ព្រាហ្មណ៍​ពី​បុរាណ​ទី​ ​៤​ ​តែង​ប្រាកដ​ស្មើ​ក្នុង​ពួក​សុនខ​ ​មិន​ប្រាកដ​ក្នុង​ពួក​ព្រាហ្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលពីដើម​ ​ពួក​ព្រាហ្មណ៍​ ​តែង​ស្វែងរក​នូវ​ភិក្ខា​ ​ក្នុង​ពេលល្ងាច​តាម​ពេលល្ងាច​ ​ក្នុង​ពេលព្រឹក​ ​តាម​ពេលព្រឹក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​ព្រាហ្មណ៍​ ​បរិភោគ​ ​(​អាហារ​)​ ​បំពេញ​ពោះ​ ​ដរាបដល់​ឆ្អែត​ ​ហើយ​កាន់​យក​អាហារ​ដ៏​សេសសល់​ ​ចៀសចេញ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​សុនខ​ ​ក៏​ស្វែងរក​ ​(​អាហារ​)​ ​ក្នុង​ពេលល្ងាច​ ​តាម​ពេលល្ងាច​ ​ក្នុង​ពេលព្រឹក​ ​តាម​ពេលព្រឹក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទំនៀម​របស់​ព្រាហ្មណ៍​ ​ពី​បុរាណ​ទី​ ​៥​ ​រមែង​ប្រាកដ​ស្មើ​ក្នុង​ពួក​សុនខ​ ​មិន​ប្រាកដ​ក្នុង​ពួក​ព្រាហ្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​របស់​ព្រាហ្មណ៍​ពី​បុរាណ​ទាំង​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​ប្រាកដ​ស្មើ​ ​ក្នុង​ពួក​សុនខ​ ​មិន​ប្រាកដ​ក្នុង​ពួក​ព្រាហ្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់