​ត្រេច​ទៅកាន់​សំណាក់​ភិក្ខុនី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​សូម្បីតែ​លោកអ្នក​មានធម៌​មិន​កំរើក​ ​(​ព្រះ​ខីណាស្រព​)​ ​ក៏​រមែង​ត្រូវ​គេ​រង្កៀស​ ​សង្ស័យ​ថា​ ​ជា​ភិក្ខុ​អាក្រក់​មិនខាន​ដែរ​។​
 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហា​រ​ចោរ​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​រមែង​កាត់​ទីត​ខ្លះ​ ​ប្លន់​ធំ​ខ្លះ​ ​ប្លន់​ផ្ទះ​ ​១​ ​ខ្លះ​ ​ឈរ​ចាំស្ទាក់​អ្នកដំណើរ​តាមផ្លូវ​ខ្លះ​។​ ​អង្គ​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​អាស្រ័យ​នៅ​ទី​មិន​ស្មើ​ ​១​ ​អាស្រ័យ​ព្រៃស្បាត​ ​១​ ​អាស្រ័យ​ជន​អ្នកមាន​កំឡាំង​ ​១​ ​ជា​អ្នក​សូក​ទ្រព្យ​ ​១​ ​ជា​អ្នក​ត្រេច​ទៅ​ម្នាក់ឯង​ ​១​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មហាចោរ​ ​អ្នក​អាស្រ័យ​នៅ​ទី​មិន​ស្មើ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហា​រ​ចោរ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​អាស្រ័យ​នៅ​ជង្ហុក​ស្ទឹង​ ​រឺ​អាស្រ័យ​នៅ​ភ្នំ​ ​ដែល​មិន​រាបស្មើ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហា​រ​ចោរ​ ​អ្នក​អាស្រ័យ​នូវ​ទី​មិន​ស្មើ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មហា​រ​ចោរ​ ​អ្នក​អាស្រ័យ​ព្រៃស្បាត​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​នៅ​ស្បាត​ស្មៅ​ខ្លះ​ ​ស្បាត​ឈើ​ខ្លះ​ ​ឆ្នេរ​ស្ទឹង​ខ្លះ​ ​ដងព្រៃ​ធំ​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​អ្នក​អាស្រ័យ​នូវ​ព្រៃស្បាត​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៣ | បន្ទាប់