​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ជន​ទាំងឡាយ​ដទៃ​ ​ចូល​មករ​ក​ព្រះ​តថាគត​ ​ហើយ​សួរ​ប្រស្នា​ ​ត្រង់​ការ​ដឹង​ជាក់លាក់​ ​នូវ​សេចក្តី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ញាណ​ដែល​ព្រះ​តថាគត​ ​ដឹង​ជាក់លាក់​ ​នូវ​សេចក្តី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​យ៉ាង​ណាៗ​ ​ព្រះ​តថាគត​ ​ក៏​ឆ្លើយ​ដោះប្រស្នា​ ​ដែល​ពួក​ជន​ទាំងនោះ​សួរ​ហើយ​ ​តាម​ការ​ដឹង​ជាក់លាក់​ ​នូវ​សេចក្តី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​យ៉ា​ងនោះៗ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ ​នូវ​ការ​ដឹង​ជាក់លាក់​នូវ​ហេតុ​ ​តាម​ហេតុ​ផង​ ​នូវ​អំពើ​មិនមែន​ជាហេតុ​ ​តាម​អំពើ​មិនមែន​ជាហេតុ​ផង​នោះ​ ​ថា​ជា​របស់​បុគ្គល​ ​ដែល​មានចិត្ត​តាំង​មាំ​ ​មិនមែន​របស់​បុគ្គល​ ​ដែល​មានចិត្ត​មិន​តាំង​មាំ​ទេ​។​ ​តថាគត​ពោល​ ​នូវ​ការ​ដឹង​ជាក់លាក់​ ​នូវ​វិបាក​របស់​កុសលកម្ម​ ​និង​អកុសលកម្ម​ ​ដែល​សត្វ​ធ្វើ​ហើយ​ ​ទាំង​អតីត​ ​ទាំង​អនាគត​ ​និង​បច្ចុប្បន្ន​ ​តាម​បច្ច័យ​ ​តាម​ហេតុ​នោះ​ ​ថា​ជា​របស់​បុគ្គល​ដែល​មានចិត្ត​តាំង​មាំ​ ​មិនមែន​របស់​បុគ្គល​ដែល​មានចិត្ត​មិន​តាំង​មាំ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ការ​ដឹង​ជាក់លាក់​ ​នូវ​សេចក្តី​សៅហ្មង​ ​សេចក្តី​ផូរផង់​ ​និង​ការ​ចេញ​ចាក​ឈាន​ ​វិមោក្ខ​ ​សមាធិ​ ​និង​សមាបត្តិ​នោះ​ ​ថា​ជា​របស់​បុគ្គល​ ​ដែល​មានចិត្ត​តាំង​មាំ​ ​
ថយ | ទំព័រទី ២៨២ | បន្ទាប់