​មិនមែន​របស់​បុគ្គល​ ​ដែល​មានចិត្ត​មិន​តាំង​មាំ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ការ​ដឹង​ជាក់លាក់​ ​នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិ​នោះ​ ​ថា​ជា​របស់​បុគ្គល​ ​ដែល​មានចិត្ត​តាំង​មាំ​ ​មិនមែន​របស់​បុគ្គល​ ​ដែល​មានចិត្ត​មិន​តាំង​មាំ​ទេ​។​ ​តថាគត​ ​ពោល​នូវ​ការ​ដឹង​ជាក់លាក់​ ​នូវ​ចុតិ​ ​និង​បដិសន្ធិ​ ​របស់​សត្វ​ទាំងឡាយ​នោះ​ ​ថា​ជា​របស់​បុគ្គល​ ​ដែល​មានចិត្ត​តាំង​មាំ​ ​មិនមែន​របស់​បុគ្គល​ ​ដែល​មានចិត្ត​មិន​តាំង​មាំ​ទេ​។​ ​តថាគត​ពោល​ ​នូវ​ការ​ដឹង​ជាក់លាក់​ ​នូវ​សេចក្តី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​នោះ​ ​ថា​ជា​របស់​បុគ្គល​ ​ដែល​មានចិត្ត​តាំង​មាំ​ ​មិនមែន​របស់​បុគ្គល​ ​ដែល​មាន​ ​ចិត្ត​មិន​តាំង​មាំ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​ ​ជា​ផ្លូវត្រូវ​ ​អស​មា​ធិ​ ​ជា​ផ្លូវខុស​ ​ដូច​បាន​សំដែង​មក​ហើយ​។​ ​

​ចប់​ ​មហាវគ្គ​ ​ទី១​។​
​ឧទ្ទាន​នៃ​មហាវគ្គ​នោះ​គឺ​ ​


​និយាយ​អំពី​រឿង​ព្រះ​ថេរៈ​ ​ឈ្មោះ​សោ​ណៈ​ ​១​ ​ព្រះ​ថេរៈ​ឈ្មោះ​ផ​គ្គុ​ណៈ​ ​អភិ​ជាតិ​ ​៦​ ​យ៉ាង​ ​១​ ​អាសវៈ​ទាំងឡាយ​ ​១​ ​រឿង​ទា​រុ​កម្មិកៈ​ជ្រះថ្លា​នឹង​ភិក្ខុ​ប្រាំ​រូប​ ​១​ ​ចិត្ត​ហត្ថិ​សារីបុត្ត​ ​១​ ​មេ​ត្ត​យ្យ​បញ្ហា​ ​ក្នុង​បរាយន​វគ្គ​ ​១​ ​ព្រះ​អានន្ទ​ ​ចុះទៅ​ជម្រះ​ខ្លួន​ ​ក្នុងទឹក​ស្ទឹង​អចិរ​វតី​ ​១​ ​និ​ព្វេ​ធិ​ក​បរិយាយ​ ​១​ ​ពលៈ​ ​៦​ ​យ៉ាង​ ​១​។​ ​
ថយ | ទំព័រទី ២៨៣ | បន្ទាប់