ទុ​តិ​យ​បណ្ណា​សក​ ​
​ទេវតា​វគ្គ​


 [​៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល​បាន​ឡើយ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​មិន​ជឿ​ ​១​ ​មិន​ខ្មាសបាប​ ​១​ ​មិន​ខ្លាច​បាប​ ​១​ ​ខ្ជិលច្រអូស​ ​១​ ​ភ្លេចស្មារតី​ ​១​ ​អប្ប​ឥត​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល​បាន​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​មិន​ជឿ​ ​១​ ​មិន​ខ្មាសបាប​ ​១​ ​មិន​ខ្លាច​បាប​ ​១​ ​ខ្ជិលច្រអូស​ ​១​ ​ភ្លេចស្មារតី​ ​១​ ​អប្ប​ឥត​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល​បាន​។​ ​
 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​បានទេ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ច្រអូស​ចិត្ត​ ​១​ ​សេចក្តី​ច្រអូស​កាយ​ ​១​ ​សេចក្តី​រាយមាយ​ចិត្ត​ ​១​ ​សេចក្តី​រសាប់រសល់​ចិត្ត​ ​១​ ​សេចក្តី​មិន​ជឿ​ ​១​ ​សេចក្តី​ធ្វេសប្រហែស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់