​ក៏​ផ្គង​ចិត្ត​ឡើង​ ​ក្នុង​ពេលនោះ​ ​១​ ​ចិត្ត​ដែល​គួរ​ធ្វើឲ្យ​រីករាយ​ ​ក្នុង​ពេលណា​ ​ក៏​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​ក្នុង​ពេលនោះ​ ​១​ ​ចិត្ត​ដែល​គួរ​ធ្វើឲ្យ​ព្រងើយ​ ​ក្នុង​ពេលណា​ ​ក៏​ធ្វើ​ចិត្ត​ឲ្យ​ព្រងើយ​ ​ក្នុង​ពេលនោះ​ ​១​ ​ជា​អ្នក​ស្លុង​ចុះ​ ​ក្នុង​ធម៌​ដ៏​ថ្លៃថ្លា​ ​១​ ​ត្រេកអរ​ ​ក្នុង​ព្រះនិព្វាន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សេចក្តី​ត្រជាក់ចិត្ត​ដ៏​ប្រសើរ​។​
 [​៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​បើទុកជា​កំពុង​ស្តាប់​ព្រះ​សទ្ធម្ម​ ​ក៏​មិន​គួរ​ដើម្បី​ចុះ​កាន់​និយាម​ ​៩​ ​គឺ​ ​មគ្គ​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ជា​អ្នក​ប្រកបដោយ​ការរារាំង​ ​គឺ​កម្ម​(​១​)​ ​១​ ​ប្រកបដោយ​ការរារាំង​ ​គឺ​កិលេស​(​២​)​ ​១​ ​ប្រកបដោយ​ការរារាំង​ ​គឺ​វិបាក​(​៣​)​ ​១​ ​មិន​មាន​សទ្ធា​ ​១​ ​មិន​ពេញចិត្ត​នឹង​ធម៌​ ​១​ ​អប្ប​ឥត​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​បើទុកជា​កំពុង​ស្តាប់​ព្រះ​សទ្ធម្ម​ ​
​(​១​)​ ​អនន្តរិយ​កម្ម​ ​ទាំង​ ​៥​។​ ​(​២​)​ ​និយត​មិច្ឆាទិដ្ឋិ​។​ ​(​៣​)​ ​ឲ្យ​បដិសន្ធិ​តាម​អកុសលវិបាក​ ​ឬ​ឲ្យ​បដិសន្ធិ​ជា​អហេតុក​កំណើត​ ​គឺ​កើតជា​មនុស្សគ​ ​ថ្លង់​ ​ខ្វាក់​ ​ជាដើម​ ​ព្រោះ​អកុសលវិបាក​ទាំងឡាយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់