​ក៏​មិន​គួរ​ដើម្បី​ចុះ​កាន់​និយាម​ ​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​បើ​បាន​ស្តាប់​ព្រះ​សទ្ធម្ម​ ​ជា​អ្នក​គួរ​ដើម្បី​ចុះ​កាន់​និយាម​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ជា​អ្នក​មិន​ប្រកបដោយ​ការរារាំង​ ​គឺ​កម្ម​ ​១​ ​មិន​ប្រកបដោយ​ការរារាំង​ ​គឺ​កិលេស​ ​១​ ​មិន​ប្រកបដោយ​ការរារាំង​ ​គឺ​វិបាក​ ​១​ ​មាន​សទ្ធា​ ​១​ ​ពេញចិត្ត​នឹង​កុសលធម៌​ ​១​ ​មាន​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​កាលបើ​បាន​ស្តាប់​ ​នូវ​ព្រះ​សទ្ធម្ម​ ​ជា​អ្នក​គួរ​ដើម្បី​ចុះ​កាន់​និយាម​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​
 ​[​៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​បើទុកជា​កំពុង​ស្តាប់​ព្រះ​សទ្ធម្ម​ ​ក៏​ជា​អ្នក​មិន​គួរ​ដើម្បី​ចុះ​កាន់​និយាម​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ជា​អ្នក​ផ្តាច់ផ្តិល​ជីវិត​មាតា​ ​១​ ​ផ្តាច់ផ្តិល​ជីវិត​បិតា​ ​១​ ​ផ្តាច់ផ្តិល​ជីវិត​អរហន្ត​ ​១​ ​មានចិត្ត​ប្រទូស្ត​ ​ចំពោះ​ព្រះ​តថាគត​ ​ធ្វើ​លោហិត​ឲ្យ​ពុរពង​ឡើង​ ​១​ ​បំបែក​សង្ឃ​ ​១​
ថយ | ទំព័រទី ៣១១ | បន្ទាប់