បៀតបៀនហើយក្តី កំពុងបៀតបៀនក្តី ខ្ញុំម្ចាស់មិនដឹងនូវសេចក្តីប្រែប្រួលនៃចិត្តឡើយ។ ម្នាលនាងនន្ទមាតា អស្ចារ្យណាស់ ម្នាលនាងនន្ទមាតា ចំឡែកណាស់ កោតតែនាងជំរះនូវហេតុត្រឹមតែការកើតឡើងនៃចិត្តបាន។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌នេះឯង មិនមែនអស្ចារ្យចំឡែកនៃខ្ញុំទេ នៅមានធម៌ឯទៀត អស្ចារ្យចំឡែករបស់ខ្ញុំ បពិត្រលោកដ៏ចំរើន ក្នុងគ្រានេះ ស្វាមីរបស់ខ្ញុំ ធ្វើមរណកាលទៅ ក៏ទៅកើតក្នុងកំណើតនៃយក្សមួយ ស្វាមីរបស់ខ្ញុំនោះ សំដែងនូវអត្តភាពដល់ខ្ញុំ ដូចក្នុងកាលមុន បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំម្ចាស់មិនដឹងនូវសេចក្តីប្រែប្រួលនៃចិត្ត ដែលជាហេតុជាងនោះឡើយ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់ កោតតែនាងជំរះនូវហេតុត្រឹមតែការកើតឡើងនៃចិត្តបាន។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌នោះឯង មិនមែនអស្ចារ្យចំឡែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ជាអស្ចារ្យចំឡែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន កាលខ្ញុំម្ចាស់នៅក្រមុំ គេនាំមកឲ្យស្វាមីកំឡោះ ខ្ញុំមិនដែលប្រព្រឹត្តកន្លងដោយចិត្តទេ មិនបាច់និយាយដល់ការប្រព្រឹត្តកន្លងដោយកាយឡើយ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់ កោតតែនាងជំរះនូវហេតុ ត្រឹមតែការកើតឡើងនៃចិត្តបាន។