សេចក្តីប្រតិបត្តិ ជាទីទៅកាន់ព្រះនិព្វាន ព្រះអង្គមិនមែនជាបញ្ញត្តដោយប្រពៃ ដល់ពួកសាវក គួរឲ្យពួកសាវករបស់ព្រះអង្គ ដែលប្រតិបត្តិតាមហើយ បានធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដូច្នេះក្តី។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលឃើញនូវនិមិត្តនុ៎ះ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនឃើញនូវនិមិត្តនុ៎ះ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត ដល់នូវសេចក្តីមិនមានភ័យ ដល់នូវសេចក្តីក្លាហាន។ ម្នាលភិក្ខុទាំងឡាយ ពួកសាវកបរិសទ្យរបស់តថាគត ជាច្រើនរយ បានធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។ សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក នឹងចោទតថាគត ក្នុងរឿងនោះ ប្រកបដោយហេតុថា ពួកសាវករបស់ព្រះអង្គជាច្រើនរយ មិនមែនបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដូច្នេះក្តី។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលឃើញនូវនិមិត្តនុ៎ះ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញនូវនិមិត្តនុ៎ះហើយ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត