​ដល់​នូវ​សេចក្តី​មិន​មាន​ភ័យ​ ​ដល់​នូវ​សេចក្តី​ក្លាហាន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​តថាគត​ ​មិន​មានការ​តិះដៀល​ដោយហេតុ​ ​៣​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ទាំង​ ​៤​ ​យ៉ាងនេះ​ឯង​ ​ព្រះ​តថាគត​ ​មិនបាច់​រក្សា​ផង​ ​មិន​មានការ​តិះដៀល​ដោយហេតុ​ ​៣​ ​យ៉ាងនេះ​ផង​។​
 [​៥៦​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជិត​ក្រុង​កិ​មិលា​។​ ​គ្រានោះ​ ​ព្រះ​កិ​មិលៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​កិ​មិលៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​កាលបើ​ព្រះ​តថាគត​បរិនិព្វាន​ហើយ​ ​ព្រះ​សទ្ធម្ម​ ​មិន​តាំងនៅ​អស់​កាលយូរ​បាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​កិ​មិលៈ​ ​ក្នុង​សាសនា​នេះ​ ​កាល​តថាគត​បរិនិព្វាន​ហើយ​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​មិន​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ ​មិន​មាន​សេចក្តី​គោរព​ ​កោតក្រែង​ ​ក្នុង​ព្រះធម៌​ ​មិន​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​ព្រះសង្ឃ​ ​មិន​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​សិក្ខា​ ​មិន​មាន​សេចក្តី​គោរព​ ​កោតក្រែង​ ​ក្នុង​សមាធិ​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់