​មិន​មាន​សេចក្តី​គោរព​ ​កោតក្រែង​ ​ក្នុង​អប្បមា​ទៈ​ ​មិន​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​បដិសណ្ឋារៈ​។​ ​ម្នាល​កិ​មិលៈ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​កាល​តថាគត​បរិនិព្វានហើយ​ ​ព្រះ​សទ្ធម្ម​ ​មិន​តាំងនៅ​អស់​កាលយូរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​កាលបើ​ព្រះ​តថាគត​បរិនិព្វាន​ហើយ​ ​ព្រះ​សទ្ធម្ម​ ​តាំងនៅ​អស់​កាលយូរ​បាន​។​ ​ម្នាល​កិ​មិលៈ​ ​ក្នុង​សាសនា​នេះ​ ​កាលបើ​តថាគត​បរិនិព្វាន​ហើយ​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ ​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​ព្រះធម៌​ ​មាន​សេចក្តី​គោរព​កោតក្រែង​ក្នុង​ព្រះសង្ឃ​ ​មាន​សេចក្តី​គោរព​កោតក្រែង​ក្នុង​សិក្ខា​ ​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​សមាធិ​ ​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​អប្បមា​ទៈ​ ​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​បដិសណ្ឋារៈ​។​ ​ម្នាល​កិ​មិលៈ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​កាលបើ​តថាគត​បរិនិព្វាន​ហើយ​ ​ទើប​ព្រះ​សទ្ធម្ម​ ​តាំងនៅ​អស់​កាលយូរ​បាន​។​
 [​៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់