មិនយូរ​ប៉ុន្មាន​ ​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​។​បេ​។​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​១​ ​មាន​សីល​ ​១​ ​ជា​ពហុស្សូត​ ​១​ ​ជា​អ្នក​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​១​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​១​ ​មានសតិ​ ​១​ ​មាន​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​នេះឯង​ ​មិនយូរ​ប៉ុន្មាន​ ​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​។​បេ​។​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​
 [​៥៨​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​សុំ​សុ​មារ​គិរី​ ​នា​ភេ​សក​ឡា​វន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ដល់​ម្រឹគ​ ​ជិត​ក្រុង​ភគ្គៈ​។​ ​សម័យ​នោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​អង្គុយ​ងោក​ងក់​ ​ក្នុង​កល្ល​វាល​មុត្ត​គ្រាម​ ​ក្នុង​ដែន​មគធៈ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ទ្រង់​បានឃើញ​នូវ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​កំពុង​អង្គុយ​ងោក​ងក់​ ​ក្នុង​កល្ល​វាល​មុត្ត​គ្រាម​ ​ក្នុង​ដែន​មគធៈ​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់