ពួក​សាវក​ណា​ ​មិនដឹង​ច្បាស់​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​ដោយសព្វគ្រប់​ទេ​ ​ពួក​សាវក​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ពួក​ខ្លះ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាន់​បរនិម្មិតវសវត្តី​ ​ពួក​ខ្លះ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាន់​និម្មានរតី​ ​ពួក​ខ្លះ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​តុសិត​ ​ពួក​ខ្លះ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​យាមៈ​ ​ពួក​ខ្លះ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ពួក​ខ្លះ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​ចាតុម្មហារាជិក​ ​ពួក​ខ្លះ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ខត្តិយ​មហាសាល​ ​ពួក​ខ្លះ​ ​ទៅ​កើតជា​មួយ​នឹង​ពួ​កញ្រ​ហ្ម​ណ​មហាសាល​ ​ពួក​ខ្លះ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​គហបតិ​មហាសាល​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​គ្រូ​ឈ្មោះ​សុ​នេត្តៈ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ហេតុនេះ​ ​មិន​សមគួរ​សោះ​ ​ដែល​អាត្មាអញ​ ​ជា​អ្នកមាន​គតិ​ស្មើ​ ​ៗ​ ​នឹង​ពួក​សាវក​ក្នុង​ភព​មុខ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ចំរើន​នូវ​មេត្តា​ឲ្យលើស​លុប​ ​ជាង​បឋមជ្ឈាន​ទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​គ្រូ​ឈ្មោះ​សុ​នេត្តៈ​ ​ចំរើន​នូវ​មេ​ត្ត​ចិត្ត​អស់​ ​៧​ ​ឆ្នាំ​ ​
ថយ | ទំព័រទី ១៩១ | បន្ទាប់