​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អម្បាលដូច​ជា​គ្រូ​ឈ្មោះ​សុ​នេត្តៈ​នោះ​ ​មាន​អាយុវែង​យ៉ាងនេះ​ ​ឋិតនៅ​យូរ​យ៉ាងនេះ​ ​ក៏​នៅតែ​ជា​អ្នក​មិន​ផុត​អំពី​ជាតិ​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ចិត្ត​ ​តថាគត​ហៅថា​ ​មិន​រួច​អំពី​ទុក្ខ​ដូច្នេះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​មិនទាន់​ត្រាស់​ដឹង​ ​មិនទាន់​ចាក់ធ្លុះ​ ​ចំពោះ​នូវ​ធម៌​ទាំង​ ​៤​។​ ​ធម៌​ទាំង​ ​៤​ ​តើ​ដូចម្តេច​។​ ​គឺ​មិនទាន់​ត្រាស់​ដឹង​ ​មិនទាន់​ចាក់ធ្លុះ​នូវ​សីល​ដ៏​ប្រសើរ​ ​១​ ​មិនទាន់​ត្រាស់​ដឹង​ ​មិនទាន់​ចាក់ធ្លុះ​ ​នូវ​សមាធិ​ដ៏​ប្រសើរ​ ​១​ ​មិនទាន់​ត្រាស់​ដឹង​ ​មិនទាន់​ចាក់ធ្លុះ​នូវ​បញ្ញា​ដ៏​ប្រសើរ​ ​១​ ​មិនទាន់​ត្រាស់​ដឹង​ ​មិនទាន់​ចាក់ធ្លុះ​នូវ​វិមុត្តិ​ដ៏​ប្រសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីល​ដ៏​ប្រសើរ​នោះ​ឯង​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​សមាធិ​ដ៏​ប្រសើរ​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​បញ្ញា​ដ៏​ប្រសើរ​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​វិមុត្តិ​ដ៏​ប្រសើរ​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​។​ ​ភវតណ្ហា​ ​គឺ​សេចក្តី​ប្រាថ្នា​ក្នុង​ភព​ ​ក៏​សូន្យ​ទៅ​ ​ខ្សែ​គឺ​តណ្ហា​ ​ដែល​អាច​នាំ​សត្វ​អំពី​ភព​មួយ​ ​ទៅ​ភព​មួយ​ ​ក៏​អស់​ទៅ​ ​ភព​ថ្មីទៀត​ ​ក៏​មិន​មាន​ក្នុង​កាល​ឥឡូវនេះ​ឡើយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សំដែង​ដូច្នេះហើយ​ ​ព្រះ​សុគត​ ​ជា​សាស្តា​ ​លុះ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ដូច្នេះហើយ​ ​ក៏​ទ្រង់​ត្រាស់​ដូច្នេះ​ ​តទៅទៀត​ថា​
ថយ | ទំព័រទី ១៩៣ | បន្ទាប់