ធម៌​ទាំងនេះ​ ​គឺ​សីល​ ​សមាធិ​ ​បញ្ញា​ ​និង​វិមុត្តិ​ដ៏​ប្រសើរ​ ​ព្រះ​គោតម​ដ៏​មានយស​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ព្រះពុទ្ធ​ ​ទ្រង់​ត្រាស់​ដឹង​យ៉ាងនេះ​ហើយ​ ​ទើប​សំដែងធម៌​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​សាស្តា​មាន​ចក្ខុ​ ​ទ្រង់​ធ្វើ​នូវ​ព្រះ​និព្វាន​ ​ជាទីបំផុត​នៃ​កង​ទុក្ខ​ ​ទ្រង់​បរិនិព្វាន​ហើយ​។​

 [​៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​ដែល​រៀបចំ​ល្អ​ហើយ​ ​ដោយ​នគរ​បរិក្ខារ​(​១​)​ ​៧​ ​យ៉ាង​ ​ទាំង​ស្តេច​ ​ក៏​រមែង​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​នូវ​អាហារ​ ​៤​ ​យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​នគរ​នៃ​ស្តេច​ជាទីបំផុត​នៃ​ដែន​ ​ដែល​ពួក​បច្ចាមិត្ត​ ​ជាស​ត្រូវ​ខាងក្រៅ​ ​មិន​គប្បី​ធ្វើ​បាន​។​ ​នគរ​ដែល​រៀបចំ​ល្អ​ហើយ​ ​ដោយ​នគរ​បរិក្ខារ​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​ក្នុង​លោក​នេះ​ ​មាន​សសរ​គោល​ ​មាន​រណ្តៅ​ដ៏​ជ្រៅ​ ​ដែលគេ​ដាំ​ល្អ​ហើយ​ ​មិន​កម្រើក​ ​មិន​រញ្ជួយ​។​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​ដែល​រៀបចំ​ល្អ​ហើយ​ ​ដោយ​នគរ​បរិក្ខារ​ទី​ ​១​ ​នេះ​ ​ដើម្បី​គ្រប់គ្រង​នូវ​ពួក​ជន​ខាងក្នុង​ ​
​(​១​)​ ​គ្រឿង​រក្សា​ទីក្រុង​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់