ដើម្បីការពារនូវពួកសត្រូវខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានស្នាមភ្លោះដ៏ជ្រៅផង ធំទូលាយផង។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារទី ២ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានផ្លូវយាមល្បាតដ៏ខ្ពស់ផង ទូលាយផង។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារ ទី៣ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានអាវុធដ៏ច្រើន គឺ ព្រួញ និងលំពែងផង និងអាវុធមានមុខម្ខាងផង ដែលគេសន្សំទុកហើយ។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលគេរៀបចំល្អហើយ ដោយនគរបរិក្ខារទី ៤ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារ ពួកសត្រូវខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានពួកពលដ៏ច្រើន តែងនៅអាស្រ័យ គឺ ទ័ពជិះដំរី ទ័ពជិះសេះ ទ័ពបររថ ខ្មាន់ធ្នូ អ្នកកាន់ទង់ជ័យ (ដើរមុខ) អ្នកចាត់កងទ័ព ជាអ្នកឲ្យនូវស្បៀង (ពួកអ្នកចែកស្បៀង ដល់ពួកទាហានក្នុងសង្រ្គាម)