ចុះស្តេចដែលបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវអាហារទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ នគរនៃស្តេច ជាទីបំផុតនៃដែន មានស្មៅ និងឧស និងទឹកដ៏ច្រើន ដែលគេសន្សំទុកហើយ ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានស្រូវខ្សាយ និងស្រូវដំណើបដ៏ច្រើន ដែលគេសន្សំទុក ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានល្ង និងសណ្តែក និងអបរណ្ណជាតិដ៏ច្រើន ដែលគេសន្សំទុក ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានភេសជ្ជៈច្រើន គឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ និងអម្បិល ដែលគេសន្សំទុក ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត