​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ជា​អ្នកមាន​សទ្ធា​ ​រមែង​ជឿ​ចំពោះ​ពោធិញ្ញាណ​ ​របស់​តថាគត​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​។​បេ​។​ ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ ​ទ្រង់​លែង​ត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​មាន​សទ្ធា​ទុកជា​សសរ​គោល​ ​រមែង​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​ ​លះបង់​នូវ​អំពើ​ដែល​មានទោស​ ​ចំរើន​នូវ​អំពើ​ដែល​មិន​មានទោស​ ​រក្សាខ្លួន​ឲ្យ​បរិសុទ្ធ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​ព្រះ​សទ្ធម្ម​ទី​ ​១​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​មានស្នាម​ភ្លោះ​ដ៏​ជ្រៅ​ផង​ ​ធំ​ទូលាយ​ផង​ ​ដើម្បី​គ្រប់គ្រង​ពួក​ជន​ខាងក្នុង​ ​ដើម្បី​ការពារ​ពួក​សត្រូវ​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ជា​អ្នក​ខ្មាសបាប​ ​រមែង​ខ្មាស​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​រមែង​ខ្មាស​ការ​ជួប​ប្រសព្វ​នូវ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​មាន​ហិរិ​ ​ទុកជា​ស្នាមភ្លោះ​ ​រមែង​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​ ​លះបង់​នូវ​អំពើ​ដែល​មានទោស​ ​ចំរើន​នូវ​អំពើ​ដែល​មិន​មានទោស​ ​រក្សាខ្លួន​ឲ្យ​បរិសុទ្ធ​។​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​ព្រះ​សទ្ធម្ម​ទី​ ​២​ ​នេះ​។​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់