​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​មានផ្លូវ​ចាំយាម​ល្បាត​ដ៏​ខ្ពស់​ផង​ ​ធំ​ទូលាយ​ផង​ ​ដើម្បី​គ្រប់គ្រង​ពួក​ជន​ខាងក្នុង​ ​ដើម្បី​ការពារ​ពួក​សត្រូវ​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ជា​អ្នកមាន​សេចក្តី​តក់ស្លុត​ចំពោះ​បាប​ ​រមែង​តក់ស្លុត​ ​ចំពោះ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​រមែង​តក់ស្លុត​ ​ចំពោះ​ការ​ជួប​ប្រសព្វ​ ​នូវ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​មាន​ឱត្តប្បៈ​ទុកជា​ផ្លូវ​យាមល្បាត​ ​រមែង​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​ ​លះបង់​នូវ​អំពើ​មានទោស​ ​ចំរើន​នូវ​អំពើ​មិន​មានទោស​ ​រក្សាខ្លួន​ឲ្យ​បរិសុទ្ធ​។​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​ព្រះ​សទ្ធម្ម​ទី​ ​៣​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​មាន​គ្រឿងអាវុធ​ដ៏​ច្រើន​ ​គឺ​ព្រួញ​ ​និង​លំពែង​ផង​ ​និង​អាវុធ​មានមុខ​ម្ខាង​ផង​ ​ដែលគេ​សន្សំទុក​ ​ដើម្បី​គ្រប់គ្រង​ពួក​ជន​ខាងក្នុង​ ​ដើម្បី​ការពារ​ពួក​សត្រូវ​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ជា​ពហុស្សូត​។​បេ​។​ ​ចាក់ធ្លុះ​ចំពោះ​ដោយ​ទិដ្ឋិ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​មានការ​ចេះដឹង​ ​ទុកជា​អាវុធ​ ​រមែង​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​ ​លះបង់​នូវ​អំពើ​មានទោស​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់