​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​មាន​ស្រូវខ្សាយ​ ​ស្រូវដំណើប​ដ៏​ច្រើន​ ​ដែលគេ​សន្សំទុក​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដល់​ពួក​ជន​ខាងក្នុង​ ​ដើម្បី​ការពារ​ពួក​សត្រូវ​ខាងក្រៅ​ ​យ៉ាង​ ​ណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ចូលកាន់​ទុតិយជ្ឈាន​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដើម្បី​ឈម​ចុះ​កាន់​ព្រះ​និព្វាន​ ​ចំពោះខ្លួន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​មាន​ល្ង​ ​សណ្តែក​ ​និង​អបរណ្ណជាតិ​ដ៏​ច្រើន​ ​ដែលគេ​សន្សំទុក​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដល់​ពួក​ជន​ខាងក្នុង​ ​ដើម្បី​ការពារ​ពួក​សត្រូវ​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ព្រោះ​នឿយណាយ​ចាក​បីតិ​ផង​។​បេ​។​ ​ចូលកាន់​តតិយជ្ឈាន​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដើម្បី​ឈម​ចុះ​កាន់​ព្រះ​និព្វាន​ ​ចំពោះខ្លួន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ២០៤ | បន្ទាប់