ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​មាន​ភេសជ្ជៈ​ដ៏​ច្រើន​ ​ដែលគេ​សន្សំទុក​ ​គឺ​ទឹកដោះថ្លា​ ​ទឹកដោះខាប់​ ​ប្រេង​ ​ទឹកឃ្មុំ​ ​ទឹកអំពៅ​ ​អំបិល​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដល់​ពួក​ជន​ខាងក្នុង​ ​ដើម្បី​ការពារ​ពួក​សត្រូវ​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដើម្បី​ឈម​ចុះ​កាន់​ព្រះ​និព្វាន​ ​ចំពោះខ្លួន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​អរិយ​សាវក​ ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​នូវ​ឈាន​ទាំង​ ​៤​ ​នេះ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅ​សប្បាយ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​ព្រះ​សទ្ធម្ម​ទាំង​ ​៧​ ​យ៉ាងនេះ​ ​ទាំង​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​ ​នូវ​ឈាន​ទាំង​ ​៤​ ​នេះ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​ក្នុង​បច្ចុប្បន្ន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ ​នេះ​តថាគត​ហៅថា​ ​អរិយ​សាវក​ ​ដែល​មារ​មិន​គប្បី​ធ្វើ​បាន​ ​មារ​មានចិត្ត​បាប​ ​មិន​គប្បី​ធ្វើ​បាន​ឡើយ​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់