​នេះ​ជា​អត្ថ​ ​របស់​ភាសិត​នេះ​ ​នេះ​ជា​អត្ថ​ ​របស់​ភាសិត​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិនដឹង​នូវ​អត្ថ​ ​នៃ​ភាសិត​នោះ​ ​ៗ​ ​ថា​ ​នេះ​ជា​អត្ថ​របស់​ភាសិត​នេះ​ ​នេះ​ជា​អត្ថ​ ​របស់​ភាសិត​នេះ​ទេ​ ​តថាគត​មិន​ហៅថា​ ​អ្នកដឹង​នូវ​អត្ថ​ ​ក្នុង​បទ​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ឯ​ភិក្ខុ​ដឹង​នូវ​អត្ថ​របស់​ភាសិត​នោះ​ ​ៗ​ ​ថា​ ​នេះ​ជា​អត្ថ​របស់​ភាសិត​នេះ​ ​នេះ​ជា​អត្ថ​របស់​ភាសិត​នេះ​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ហៅថា​ ​អ្នកដឹង​នូវ​អត្ថ​ ​អ្នកដឹង​នូវ​ធម៌​ ​ដឹង​នូវ​អត្ថ​ ​យ៉ាងនេះ​ឯង​។​ ​ចុះ​ភិក្ខុ​អ្នកដឹងខ្លួន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹងខ្លួន​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកបដោយ​សទ្ធា​ ​មាន​សីលៈ​ ​សុតៈ​ ​ចាគៈ​ ​បញ្ញា​ ​បដិ​ភា​ណៈ​ ​ត្រឹម​ប៉ុណ្ណេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិនដឹង​ខ្លួន​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកបដោយ​សទ្ធា​ ​សីលៈ​ ​សុតៈ​ ​ចាគៈ​ ​បញ្ញា​ ​បដិ​ភា​ណៈ​ ​ត្រឹម​ប៉ុណ្ណេះ​ទេ​ ​តថាគត​ ​មិន​ហៅថា​ ​អ្នកដឹងខ្លួន​ក្នុង​បទ​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ភិក្ខុ​អ្នកដឹងខ្លួន​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកបដោយ​សទ្ធា​ ​សីលៈ​ ​សុតៈ​ ​ចាគៈ​ ​បញ្ញា​ ​បដិ​ភា​ណៈ​ ​ត្រឹម​ប៉ុណ្ណេះ​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ហៅថា​ ​អ្នកដឹងខ្លួន​ ​ភិក្ខុ​អ្នកដឹង​ធម៌​ ​ដឹង​អត្ថ​ ​ដឹងខ្លួន​ ​យ៉ាងនេះ​ឯង​។​ ​ចុះ​ភិក្ខុ​អ្នកដឹង​ប្រមាណ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ប្រមាណ​ក្នុង​ការ​ទទួល​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​។​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់