​អ្នកដឹង​នូវ​កាល​ ​ភិក្ខុ​អ្នកដឹង​ធម៌​ ​ដឹង​អត្ថ​ ​ដឹងខ្លួន​ ​ដឹង​ប្រមាណ​ ​ដឹង​កាល​ ​យ៉ាងនេះ​ឯង​។​ ​ចុះ​ភិក្ខុ​អ្នកដឹង​បរិសទ្យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​បរិសទ្យ​ថា​ ​នេះ​ជា​ខត្តិយ​បរិសទ្យ​ ​នេះ​ជាញ្រហ្ម​ណ​បរិសទ្យ​ ​នេះ​ជាគ​ហប​តិ​បរិសទ្យ​ ​នេះ​ជាស​មណ​បរិសទ្យ​ ​អាត្មាអញ​ ​គួរ​ចូល​ទៅ​រក​យ៉ាងនេះ​ ​គួរ​ឈរ​យ៉ាងនេះ​ ​គួរ​ធ្វើ​យ៉ាងនេះ​ ​គួរ​អង្គុយ​យ៉ាងនេះ​ ​គួរ​និយាយ​យ៉ាងនេះ​ ​គួរ​ស្ងៀម​យ៉ាងនេះ​ ​ចំពោះ​បរិសទ្យ​ទាំង​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិនដឹង​បរិសទ្យ​ថា​ ​នេះ​ជា​ខត្តិយ​បរិសទ្យ​.​.​.​ ​គួរ​ស្ងៀម​យ៉ាងនេះ​ ​តថាគត​មិន​ហៅថា​អ្នកដឹង​បរិសទ្យ​ក្នុង​បទ​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ភិក្ខុ​ដឹង​បរិសទ្យ​ថា​ ​នេះ​ជា​ខត្តិយ​បរិសទ្យ​.​.​.​ ​គួរ​ស្ងៀម​យ៉ាងនេះ​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ហៅថា​ ​អ្នកដឹង​បរិសទ្យ​ ​ភិក្ខុ​អ្នកដឹង​ធម៌​ ​ដឹង​អត្ថ​ ​ដឹងខ្លួន​ ​ដឹង​ប្រមាណ​ ​ដឹង​កាល​ ​ដឹង​បរិសទ្យ​ ​យ៉ាងនេះ​ឯង​។​ ​ចុះ​ភិក្ខុ​ដឹង​បុគ្គល​ដែល​គួរ​គប់​រក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ដឹង​ច្បាស់​នូវ​បុគ្គល​ពីរ​ពួក​ ​ឯ​បុគ្គល​ពីរ​ពួក​ ​គឺ​ ​មួយ​ពួក​ ​ជា​អ្នក​ចង់​ជួបប្រទះ​ពួក​ព្រះ​អរិយៈ​ ​មួយ​ពួក​ ​មិន​ចង់​ជួបប្រទះ​ពួក​ព្រះ​អរិយៈ​។​ ​បុគ្គល​ណា​ ​មិន​ចង់​ជួបប្រទះ​ពួក​ព្រះ​អរិយៈ​ ​បុគ្គល​នោះ​ ​គេ​គប្បី​តិះដៀល​ ​ដោយហេតុ​នោះ​ ​ៗ​ ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់