បុគ្គល​ណា​ ​ចង់​ជួបប្រទះ​ពួក​ព្រះ​អរិយៈ​ ​បុគ្គល​នោះ​ ​គេ​គប្បី​សរសើរ​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ពីរ​ពួក​ ​ចង់​ជួបប្រទះ​ពួក​ព្រះ​អរិយៈ​ ​គឺ​ ​មួយ​ពួក​ ​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ ​មួយ​ពួក​ ​មិន​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​។​ ​បុគ្គល​ណា​ ​មិន​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ ​បុគ្គល​នោះ​ ​គេ​គប្បី​តិះដៀល​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ណា​ ​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ ​បុគ្គល​នោះ​ ​គេ​គប្បី​សរសើរ​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ពីរ​ពួក​ ​ចង់​ស្តាប់​នូវ​ព្រះ​សទ្ធម្ម​ ​គឺ​ ​បុគ្គល​មួយ​ពួក​ ​មាន​ត្រចៀក​ ​ផ្ទៀង​ស្តាប់​នូវ​ធម៌​ ​បុគ្គល​មួយ​ពួក​ ​មាន​ត្រចៀក​ ​មិន​ផ្ទៀង​ស្តាប់​នូវ​ធម៌​។​ ​បុគ្គល​ណា​ ​មាន​ត្រចៀក​ ​មិន​ផ្ទៀង​ស្តាប់​នូវ​ធម៌​ ​បុគ្គល​នោះ​ ​គេ​គប្បី​តិះដៀល​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ណា​ ​មាន​ត្រចៀក​ ​ផ្ទៀង​ស្តាប់​នូវ​ធម៌​ ​បុគ្គល​នោះ​ ​គេ​គប្បី​សរសើរ​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ពីរ​ពួក​ ​មាន​ត្រចៀក​ ​ផ្ទៀង​ស្តាប់​នូវ​ធម៌​ ​គឺ​ ​មួយ​ពួក​ ​ស្តាប់​ហើយ​ចាំទុក​នូវ​ធម៌​ ​មួយ​ពួក​ ​ស្តាប់​ហើយ​មិន​ចាំទុក​នូវ​ធម៌​។​ ​បុគ្គល​ណា​ ​ស្តាប់​ហើយ​ ​មិន​ចាំទុក​នូវ​ធម៌​ ​បុគ្គល​នោះ​ ​គេ​គប្បី​តិះដៀល​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ណា​ ​ស្តាប់​ហើយ​ចាំទុក​នូវ​ធម៌​ ​បុគ្គល​នោះ​ ​គេ​គប្បី​សរសើរ​ ​ដោយហេតុ​នោះ​ ​ៗ​ ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់