​បុគ្គល​ពីរ​ពួក​ ​ស្តាប់​ហើយ​ចាំទុក​នូវ​ធម៌​ ​គឺ​ ​មួយ​ពួក​ ​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​ចាំទុក​ហើយ​ ​មួយ​ពួក​ ​មិន​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​ចាំទុក​ហើយ​ទេ​។​ ​បុគ្គល​ណា​ ​មិន​ពិចារណា​ ​នូវ​អត្ថ​នៃ​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​ចាំទុក​ហើយ​ ​បុគ្គល​នោះ​ ​គេ​គប្បី​តិះដៀល​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ណា​ ​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​ចាំទុក​ហើយ​ ​បុគ្គល​នោះ​ ​គេ​គប្បី​សរសើរ​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ពីរ​ពួក​ ​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​ចាំទុក​ហើយ​ ​គឺ​ ​មួយ​ពួក​ ​ដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ហើយ​ប្រតិបត្តិ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ ​មួយ​ពួក​ ​ដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ហើយ​មិន​ប្រតិបត្តិ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​។​ ​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ហើយ​មិន​ប្រតិបត្តិ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ ​បុគ្គល​នោះ​ ​គេ​គប្បី​តិះដៀល​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ហើយ​ប្រតិបត្តិ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ ​បុគ្គល​នោះ​ ​គេ​គប្បី​សរសើរ​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ពីរ​ពួក​ ​ដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ហើយ​ប្រតិបត្តិ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ ​គឺ​ ​មួយ​ពួក​ ​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់