​មួយ​ពួក​ ​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង​។​ ​បុគ្គល​ណា​ ​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ ​បុគ្គល​នោះ​ ​គេ​គប្បី​តិះដៀល​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​បុគ្គល​ណា​ ​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង​ ​បុគ្គល​នោះ​ ​គេ​គប្បី​សរសើរ​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដឹង​ច្បាស់​ ​បុគ្គល​ពីរ​ពួក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកដឹង​នូវ​បុគ្គល​ដែល​គួរ​គប់​រក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាងនេះ​ ​ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​
 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​មាន​ស្លឹក​ទុំ​ជ្រុះ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ក៏​មានចិត្ត​ត្រេកអរ​ថា​ ​ឥឡូវនេះ​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​មាន​ស្លឹក​ទុំ​ជ្រុះ​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​មុខ​ជា​នឹង​មាន​ស្លឹក​ ​៧​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​មាន​ស្លឹក​ ​៧​ ​
ថយ | ទំព័រទី ២១២ | បន្ទាប់