​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ក៏​មានចិត្ត​ត្រេកអរ​ថា​ ​ឥឡូវនេះ​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​មាន​ស្លឹក​ ​៧​ ​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​មុខ​ជា​នឹង​មាន​កញ្ចុំ​នៃ​ស្លឹក​ ​និង​ផ្កា​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ជា​ឈើ​មាន​កញ្ចុំ​នៃ​ស្លឹក​ ​និង​ផ្កា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ក៏​មានចិត្ត​ត្រេកអរ​ថា​ ​ឥឡូវនេះ​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​មាន​កញ្ចុំ​នៃ​ស្លឹក​ ​និង​ផ្កា​កើត​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​មុខ​ជា​នឹង​មាន​កញ្ចុំ​នៃ​ស្លឹក​ ​និង​ផ្កា​ ​តាំង​ឡើង​ផ្សេង​ៗ​គ្នា​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ជា​ឈើ​មាន​កញ្ចុំ​នៃ​ស្លឹក​ ​និង​ផ្កា​ ​តាំង​ឡើង​ផ្សេង​ៗ​គ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​មានចិត្ត​ត្រេកអរ​ថា​ ​ឥឡូវនេះ​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​មាន​កញ្ចុំ​នៃ​ស្លឹក​ ​និង​ផ្កា​ ​តាំង​ឡើង​ផ្សេង​ៗ​គ្នា​ ​កើត​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​មុខ​ជា​នឹង​មាន​ផ្កាក្រពុំ​ ​កើតឡើង​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ជា​ឈើ​
ថយ | ទំព័រទី ២១៣ | បន្ទាប់