​ក្លិន​ផ្សាយ​ទៅ​បណ្តោយ​ខ្យល់​ ​១០០យោជន៍​ ​នេះ​ជា​អានុភាព​នៃ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​គិត​ដើម្បី​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​អរិយ​សាវក​ ​ដូចជា​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ដែល​មាន​ស្លឹក​ទុំ​ហើយ​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​កោរសក់​ ​និង​ពុកមាត់​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​អរិយ​សាវក​ ​ដូចជា​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ដែល​មាន​ស្លឹក​ ​៧​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូលកាន់​បឋមជ្ឈាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​អរិយ​សាវក​ ​ដូចជា​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ដែល​មាន​កញ្ចុំ​នៃ​ស្លឹក​ ​និង​ផ្កា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ចូលកាន់​ទុតិយជ្ឈាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​អរិយ​សាវក​ ​ដូចជា​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ដែល​មាន​ស្លឹក​ ​និង​ផ្កា​ ​តាំង​ឡើង​ផ្សេង​ ​ៗ​ ​គ្នា​។​ ​
ថយ | ទំព័រទី ២១៥ | បន្ទាប់