ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​ព្រោះ​នឿយណាយ​ចាក​បីតិ​ផង​។​បេ​។​ ​ចូលកាន់​តតិយជ្ឈាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​អរិយ​សាវក​ ​ដូចជា​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ដែល​មាន​ផ្កាក្រពុំ​កើត​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​អរិយ​សាវក​ ​ដូចជា​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ដែល​មាន​ផ្កា​បែក​ជា​មាត់ចាប​ ​កើត​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​ធ្វើឲ្យ​ជាក់ច្បាស់​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​អរិយ​សាវក​ ​ដូចជា​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ដែល​មាន​ផ្ការីក​ស្គុសស្គាយ​ ​ដោយ​អាការ​ទាំងពួង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​ភុម្មទេវតា​ទាំងឡាយ​ ​ក៏​ញុំាង​សំឡេង​ឲ្យ​លាន់ឮ​ឡើង​ថា​ ​អរិយ​សាវក​ដ៏​មាន​អាយុ​ ​ឈ្មោះ​នេះ​ ​ជា​សិទ្ធិ​វិហារិក​របស់​លោក​ដ៏​មាន​អាយុ​ឈ្មោះ​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ដែល​តាំងនៅ​ក្នុង​ស្រុក​ ​ឬ​និគម​ឯណោះ​ ​ហើយ​ចូល​មកកាន់​ផ្នួស​ ​បាន​
ថយ | ទំព័រទី ២១៦ | បន្ទាប់