​ធ្វើឲ្យ​ជាក់ច្បាស់​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​។​ ​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​ ​ឮ​នូវ​សំឡេង​នៃ​ភុម្មទេវតា​ទាំងឡាយ​…​ ​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​…​ ​ពួក​ទេវតា​ជាន់​យាមៈ​…​ ​ពួក​ទេវតា​ជាន់​តុសិត​…​ ​ពួក​ទេវតា​ជាន់​និម្មានរតី​…​ ​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី​…​ ​ពួក​ទេវតា​ជាន់​ព្រហ្ម​កាយិកៈ​ ​ញុំាង​សំឡេង​ឲ្យ​លាន់ឮ​ឡើង​ថា​ ​អរិយ​សាវក​ដ៏​មាន​អាយុ​ ​ឈ្មោះ​នេះ​ ​ជាស​ទ្ធិ​វិហារិក​របស់​លោក​ដ៏​មាន​អាយុ​ឈ្មោះ​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ដែល​តាំងនៅ​ក្នុង​ស្រុក​ ​ឬ​និគម​ឯណោះ​ ​ហើយ​ចូល​មកកាន់​ផ្នួស​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​។​ ​ព្រោះហេតុនោះ​ ​សំឡេង​ក៏​ឮ​ផ្សាយ​ឡើង​ទៅ​ ​ដរាបដល់​ព្រហ្មលោក​ ​ក្នុងខណៈនោះ​ ​មួយរំពេច​នោះ​ថា​ ​នេះ​ជា​អានុភាព​របស់​ភិក្ខុ​ ​ជា​ព្រះ​ខីណាស្រព​។​
 [​៦៧​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​នៅក្នុង​ទីស្ងាត់​ ​ពួន​សម្ងំ​ ​ក៏​មានចិត្ត​ត្រិះរិះ​ ​កើតឡើង​យ៉ាងនេះ​ថា​ ​ភិក្ខុ​កាល​ធ្វើសក្ការៈ​ ​គោរព​ ​អាស្រ័យ​អ្វី​ហ្ន៎​ ​ទើប​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​បាន​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ភិក្ខុ​កាល​ធ្វើសក្ការៈ​ ​គោរព​ ​អាស្រ័យ​ព្រះ​សាស្តា​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់