ទើប​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​ ​កុសល​បាន​ ​ភិក្ខុ​កាល​ធ្វើសក្ការៈ​ ​គោរព​ ​អាស្រ័យ​ព្រះធម៌​…​ ​ព្រះសង្ឃ​…​ ​សិក្ខា​…​ ​សមាធិ​…​ ​អប្បមា​ទៈ​…​ ​បដិ​សន្ថា​រៈ​ ​ទើប​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​បាន​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធម៌​ទាំងឡាយ​ ​របស់​អាត្មាអញ​នេះ​ ​ដ៏​បរិសុទ្ធ​ផូរផង់​ ​បើដូច្នេះ​ ​មានតែ​អាត្មាអញ​ ​យក​ធម៌​ទាំងនេះ​ ​ទៅ​ក្រាបបង្គំទូល​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាលបើ​យ៉ាងនេះ​ ​ធម៌​ទាំងឡាយ​របស់​អញ​នេះ​ ​នឹងជា​ធម៌​ដ៏​បរិសុទ្ធ​ផង​ ​ជា​ធម៌​ដែល​បច្ច័យ​តាក់តែង​ដ៏​បរិសុទ្ធ​ក្រៃពេក​ ​យ៉ាងនេះ​ផង​។​ ​ដូចជា​បុរស​ ​បាន​មាស​ឆ្តោ​រ​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​មាស​ឆ្តោ​ររបស់​អាត្មាអញ​នេះ​ ​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​យក​មាស​ឆ្តោ​រនេះ​ ​ទៅ​បង្ហាញ​ដល់​ពួក​ជាងមាស​ ​កាលបើ​យ៉ាងនេះ​ ​មាស​ឆ្តោ​ររបស់​អញ​នេះ​ ​តាំងនៅ​ក្នុង​ចង្រ្កាន​នៃ​ជាងមាស​ ​នឹងជា​មាស​ដ៏​បរិសុទ្ធ​ផង​ ​ជា​មាស​ដែល​ជាង​តាក់តែង​ ​ដ៏​បរិសុទ្ធ​ក្រៃពេក​ផង​ ​យ៉ាងណាមិញ​។​ ​ធម៌​ទាំងឡាយ​ ​របស់​អាត្មាអញ​នេះ​ ​បរិសុទ្ធ​ ​ផូរផង់​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​យក​ធម៌​ទាំងនេះ​ ​ទៅ​ក្រាបបង្គំទូល​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់