​បើ​ដូច្នោះ​ ​មានតែ​អញ​យក​ធម៌​ទាំងនោះ​ ​ទៅ​ក្រាបទូល​ចំពោះ​ព្រះមានព្រះភាគ​ ​កាលបើ​យ៉ាងនេះ​ ​ធម៌​ទាំងឡាយ​ ​របស់​អញ​នេះ​ ​នឹងជា​ធម៌​ដ៏​បរិសុទ្ធ​ផង​ ​ជា​ធម៌​ដែល​មាន​បច្ច័យ​តាក់តែង​ ​ដ៏​បរិសុទ្ធ​ក្រៃពេក​ផង​។​ ​ដូច​បុរស​បាន​មាស​ឆ្តោ​រ​ ​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​មាស​ឆ្តោ​ររបស់​អាត្មាអញ​នេះ​ ​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​យក​មាស​ឆ្តោ​រនេះ​ទៅ​បង្ហាញ​ដល់​ពួក​ជាងមាស​ ​កាលបើ​យ៉ាងនេះ​ ​មាស​ឆ្តោ​ររបស់​អញ​នេះ​ ​តាំងនៅ​ក្នុង​ចង្ក្រាន​នៃ​ជាងមាស​ ​នឹងជា​មាស​ដ៏​បរិសុទ្ធ​ផង​ ​ជា​មាស​ដែល​ជាង​តាក់​ ​តែង​ ​ដ៏​បរិសុទ្ធ​ក្រៃពេក​ផង​ ​យ៉ាងណាមិញ​។​ ​ធម៌​ទាំងឡាយ​ ​របស់​អាត្មាអញ​នេះ​ ​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​យក​ធម៌​ទាំងនេះ​ ​ទៅ​ក្រាបទូល​ចំពោះ​ព្រះមានព្រះភាគ​ ​កាលបើ​យ៉ាងនេះ​ ​ធម៌​ទាំងឡាយ​ ​របស់​អញ​នេះ​ ​នឹងជា​ធម៌​បរិសុទ្ធ​ផង​ ​ជា​ធម៌​ដែល​បច្ច័យ​តាក់តែង​ ​ដ៏​បរិសុទ្ធ​ក្រៃពេក​ផង​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​សារីបុត្ត​ ​ត្រូវហើយ​ ​ៗ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​កាល​ធ្វើសក្ការៈ​ ​គោរព​ ​អាស្រ័យ​នូវ​ព្រះ​សាស្តា​ ​ទើប​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​បាន​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​កាល​ធ្វើសក្ការៈ​ ​គោរព​ ​អាស្រ័យ​នូវ​ព្រះធម៌​…​ ​ព្រះសង្ឃ​…​ ​សិក្ខា​…​ ​សមាធិ​…​ ​អប្បមា​ទៈ​…​ ​បដិ​សន្ថា​រៈ​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់