ទើប​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​បាន​។​ ​កាលបើ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ដោយសង្ខេប​នេះ​ ​ខ្ញុំ​ព្រះអង្គ​យល់​សេចក្តី​ ​ដោយ​ពិស្តារ​ ​បាន​យ៉ាងនេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​មិន​គោរព​ព្រះ​សាស្តា​ ​ជា​អ្នក​គោរព​ក្នុង​ព្រះធម៌​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​មិន​គោរព​ព្រះ​សាស្តា​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​គោរព​ ​ក្នុង​ព្រះធម៌​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​មិន​គោរព​ព្រះ​សាស្តា​ ​មិន​គោរព​ព្រះធម៌​ ​ជា​អ្នក​គោរព​ក្នុង​ព្រះសង្ឃ​ ​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​មិន​គោរព​ព្រះ​សាស្តា​ ​មិន​គោរព​ព្រះធម៌​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​គោរព​ក្នុង​ ​ព្រះសង្ឃ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​មិន​គោរព​ព្រះ​សាស្តា​ ​មិន​គោរព​ព្រះធម៌​ ​មិន​គោរព​ព្រះសង្ឃ​ ​ជា​អ្នក​គោរព​សិក្ខា​ ​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​មិន​គោរព​ព្រះ​សាស្តា​ ​មិន​គោរព​ព្រះធម៌​ ​មិន​គោរព​ព្រះសង្ឃ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​គោរព​ក្នុង​សិក្ខា​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​មិន​គោរព​ព្រះ​សាស្តា​ ​មិន​គោរព​ព្រះធម៌​ ​មិន​គោរព​ព្រះសង្ឃ​ ​មិន​គោរព​សិក្ខា​ ​ជា​អ្នក​គោរព​ ​ក្នុង​សមាធិ​ដូច្នេះ​ ​ហេតុ​នុ៎ះ​មិន​មាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​
ថយ | ទំព័រទី ២២១ | បន្ទាប់