​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​ជា​អ្នក​មិន​គោរព​ក្នុង​ព្រះសង្ឃ​ ​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​គោរព​ក្នុង​ព្រះសង្ឃ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​គោរព​ព្រះសង្ឃ​ ​ជា​អ្នក​មិន​គោរព​ក្នុង​សិក្ខា​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​គោរព​ព្រះសង្ឃ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​គោរព​ក្នុង​សិក្ខា​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​គោរព​ព្រះសង្ឃ​ ​គោរព​សិក្ខា​ ​ជា​អ្នក​មិន​គោរព​ ​ក្នុង​សមាធិ​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​គោរព​ព្រះសង្ឃ​ ​គោរព​សិក្ខា​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​គោរព​ក្នុង​សមាធិ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​គោរព​ព្រះសង្ឃ​ ​គោរព​សិក្ខា​ ​គោរព​សមាធិ​ ​ជា​អ្នក​មិន​គោរព​ ​ក្នុង​អប្បមា​ទៈ​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់