​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​គោរព​ព្រះសង្ឃ​ ​គោរព​សិក្ខា​ ​គោរព​សមាធិ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​គោរព​ក្នុង​អប្បមា​ទៈ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​គោរព​ព្រះសង្ឃ​ ​គោរព​សិក្ខា​ ​គោរព​សមាធិ​ ​គោរព​អប្បមា​ទៈ​ ​ជា​អ្នក​មិន​គោរព​ក្នុង​បដិ​សន្ថា​រៈ​ ​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​គោរព​ព្រះសង្ឃ​ ​គោរព​សិក្ខា​ ​គោរព​សមាធិ​ ​គោរព​អប្បមា​ទៈ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​គោរព​ក្នុង​បដិ​សន្ថា​រៈ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ដោយសង្ខេប​នេះ​ ​ខ្ញុំ​ព្រះអង្គ​យល់​សេចក្តី​ ​ដោយ​ពិស្តារ​យ៉ាងនេះ​។​ ​ម្នាល​សារីបុត្ត​ ​ត្រូវហើយ​ ​ៗ​ ​ម្នាល​សារីបុត្ត​ ​ធម៌​ដែល​តថាគត​ ​សំដែង​ដោយសង្ខេប​នេះ​ ​អ្នក​យល់​សេចក្តី​ ​ដោយ​ពិស្តារ​យ៉ាងនេះ​ល្អ​ហើយ​។​ ​ម្នាល​សារីបុត្ត​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​មិន​គោរព​ព្រះ​សាស្តា​ ​ជា​អ្នក​គោរព​ក្នុង​ព្រះធម៌​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ណា​ ​មិន​គោរព​ព្រះ​សាស្តា​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​គោរព​ក្នុង​ព្រះធម៌​ដែរ​។​បេ​។​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់