​ម្នាល​សារីបុត្ត​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​មិន​គោរព​ព្រះ​សាស្តា​ ​មិន​គោរព​ព្រះធម៌​ ​មិន​គោរព​ព្រះសង្ឃ​ ​មិន​គោរព​សិក្ខា​ ​មិន​គោរព​សមាធិ​ ​មិន​គោរព​អប្បមា​ទៈ​ ​ជា​អ្នក​គោរព​ក្នុង​បដិ​សន្ថា​រៈ​ ​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ណា​ ​មិន​គោរព​ព្រះ​សាស្តា​ ​មិន​គោរព​ព្រះធម៌​ ​មិន​គោរព​ព្រះសង្ឃ​ ​មិន​គោរព​សិក្ខា​ ​មិន​គោរព​សមាធិ​ ​មិន​គោរព​អប្បមា​ទៈ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​គោរព​ក្នុង​បដិ​សន្ថា​រៈ​ដែរ​។​ ​ម្នាល​សារីបុត្ត​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គោរព​ព្រះ​សាស្តា​ ​ជា​អ្នក​មិន​គោរព​ក្នុង​ព្រះធម៌​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ណា​ ​គោរព​ព្រះ​សាស្តា​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​គោរព​ក្នុង​ព្រះធម៌​ដែរ​។​បេ​។​ ​ម្នាល​សារីបុត្ត​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​គោរព​ព្រះសង្ឃ​ ​គោរព​សិក្ខា​ ​គោរព​សមាធិ​ ​គោរព​អប្បមា​ទៈ​ ​ជា​អ្នក​មិន​គោរព​ក្នុង​បដិ​សន្ថា​រៈ​ ​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ឡើយ​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ណា​ ​គោរព​ព្រះ​សាស្តា​ ​គោរព​ព្រះធម៌​ ​គោរព​ព្រះសង្ឃ​ ​គោរព​សិក្ខា​ ​គោរព​សមាធិ​ ​គោរព​អប្បមា​ទៈ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​គោរព​ក្នុង​បដិ​សន្ថា​រៈ​ដែរ​។​ ​
ថយ | ទំព័រទី ២២៥ | បន្ទាប់